សកម្មភាព​ការចុះ​សិក្សា​ពី​ការធ្វើ​វារីវប្បកម្ម ខេត្តសៀមរាប​

​កាលពី​ថ្ងៃទី 28 ខែមេសា ដល់​ថ្ងៃទី 01 ខែឧសភា ឆ្នាំ​2016 លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន ត្រួតពិនិត្យ ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​ចុះ​អង្កេត​ការប្រកប​របរ​វារីវប្បកម្ម លើ​ពពួក​ស៊ីសាច់​ជា អាហារ​ដូចជា ក្រពើ ត្រី​ឆ្តោរ ត្រី​រ៉ស់ នៅក្នុង​ភូមិសាស្ត្រ​តំបន់​មេ​ជ្រៃ​/​ពាម​តា​អួ​ស្រុក​ពួក តំបន់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប តំបន់​កំពង់​ឃ្លាំង តំបន់​មាត់​ខ្លា និង​ស្រុក​ជីក្រែង ខេត្តសៀមរាប​។