កាលពីថ្ងៃទី ៨ ដល់ទី ១១ ខែកុម្ភៈ ឆ្នាំ២០១៧ របស់លោក វិន ប៊ុនពៅ អនុប្រធានក្តាប់រួមនាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារបច្ចេកទេស ដើម្បីចុះសិក្សាស្រាវជ្រាវស្តីពី បម្រែបម្រួលលក្ខណៈជីវសាស្ត្រធនធានជលផលនៅតំបន់ទន្លេសាប-មេគង្គ និងតំបន់ពាក់ព័ន្ធខាងលើ មានចំនួន៧ទីតាំង គឺសំបូរ និងតំបន់ស្ទឹងត្រែង ក្រចេះ ឆ្លូង ក្រូចឆ្មារ កំពង់ចាម និងតំបន់កងមាស ។ ការសិក្សា ក្នុងគោលបំណង ដូចខាងក្រោម ៖
- បច្ចុប្បន្នភាពជីវសាស្ត្រត្រី និងផលចាប់នៅតាមតំបន់ខាងលើ
- រៀបចំចងក្រងសៀវភៅស្តីពីប្រភេទត្រីដែលធ្វើចរាចរនៅទន្លេមេគង្គ-ទន្លេសាប
- ថតរូប និងប្រមូលសំណាកមកពិនិត្យនៅបន្ទប់ពិសោធន៍អាជ្ញាធរទន្លេសាប ។