ការចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ ស្តីពី​កា​រប​ង្ញ្កើ​ត​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧  លោក សរ គឹម​សាន្ត ប្រធាន​នាយកដ្ឋាន រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ និង លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប  បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ លេខ នស​/​រកត​/0217/078  ចុះ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្តីពី​ការបង្កើត​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ សម្រាប់​មន្ត្រី​សាធារណៈ  និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ អតីតយុទ្ធជន   ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ  នៅ​សណ្ឋាគារ​ភ្នំពេញ​។ សិក្ខាសាលា​នេះ  ការអញ្ជើញ​ចូល​ពី​តំណាង​ក្រសួង ស្ថាប័ន អង្គភាព និង​រដ្ឋបាល​សាលា​រាជធានី​/​ខេត្ត​ទាំង 25 មាន​ចំនួន 270 នាក់ ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​ខ្លឹមសារ ហើយ​ដាក់អោយ​ប្រើប្រាស់​ព្រះរាជក្រឹត្យ​នេះ​។​