សកម្ម​ភាពចុះ​សិក្សា​ពី ផល​ចាប់​ត្រី​តាម​វាលស្រែ អាងទឹក និង​ប្រព័ន្ធធារាសាស្ត្រ​

​ពីថ្ងៃ​ទី 20 ដល់ទី 22 ខែកុម្ភៈ ឆ្នាំ​2017 របស់លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​បច្ចេកទេសរ​បស់​ការិយាល័យ​ជីវចម្រុះ​បាន​ទៅកាន់​ភូមិសាស្ត្រ តំបន់​អាងទឹក​ថោង​ខុន ស្រុក​បារាយណ៍ និង​តំបន់​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ តំបន់​សំបួរ ស្រុក​ក្រឡាញ់ សៀមរាប និង​តំបន់​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​ស្តីពី ផល​ចាប់​ត្រី​តាម​វាលស្រែ អាងទឹក និង​ប្រព័ន្ធធារាសាស្ត្រ​ក្រោម​ផ្លូវជាតិ​លេខ ៥ និង​លេខ ៦ ហើយ​គោលបំណង​នៃ​ការសិក្សា​មាន​ដូចខាងក្រោម​៖
-​ ​បច្ចុប្បន្នភាព​ជីវសាស្ត្រ​ត្រី និង​ផល​ចាប់​ត្រី​នៅតាម​តំបន់​នីមួយៗ​ខាងលើ
-​ រៀបចំ​ចងក្រង​សៀវភៅ​ស្តីពី​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​នៅ​តំបន់​ខាងលើ
-​ ថតរូប និង​ប្រមូល​សំណាក​មក​ពិ​និត្យនៅ​ទីតាំង​ជាក់ស្តែង ឬ​នៅ​បន្ទប់ពិសោធន៍​របស់​អា​ជ្ញា​ធរ​ទន្លេសាប ។​