សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ អំពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប​

​នា​ថ្ងៃទី ០១ ដល់​ថ្ងៃទី ០៤ ខែមីនា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវអំពី សក្តានុពល​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បណ្តែត​ទឹក​ចុង​ឃ្នៀ​ស សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប​។ ក្រុមការងារ​បាន​ចុះ​ជួប ពិភាក្សា​ជាមួយ​តំណាង​សមាគមន៍​ទ្រទ្រង់​ជីវភាព​អាជីវករ នៃ​អាជីវក​ម្មទូក​ដឹក​ភ្ញៀវ​ទេសចរណ៍ និង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ភ្នាក់ងារទេសចរណ៍​ខេត្តសៀមរាប ដើម្បី​សិក្សា​ស្វែងយល់​អំពី​សក្តានុពល​ទេសចរណ៍​ដែលមាន​នៅក្នុង​តំបន់​។ បច្ចុប្បន្ន​មាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ដែល​បាន​ចូលមក​ទស្សនា​មានដូចជា មកពី​ប្រទេស​ចិន កូរ៉េ វៀតណាម ថៃ និង​មកពី​ប្រទេស​អ៊ឺរ៉ុប​។