សកម្មភាព​ការស្រាវជ្រាវ និង​វាយតម្លៃ​តំបន់ 3 នៃ​បឹង​ទន្លេសាប

​ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៧ ខែមីនា ឆ្នាំ​២០១៧ លោក​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ចុះ​សិក្សា​ស្រាវជ្រាវ ដោយ​ថតរូប​តាម​យន្តហោះ​នៅ​តំបន់ ៣ នៃ​បឹង​ទន្លេសាប​ដែលជា​តំបន់​ព្រៃ​លិច​ទឹក​ដែល​ត្រូវការពារ​ដោយ​យោងតាម​អនុក្រឹត្យ​លេខ ១៩៧ ចុះ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១១ ។ ការហោះហើរ​ថតរូប​ភាព បានធ្វើ​ឡើង​នៅ​ខេត្តកំពង់ឆ្នាំង​, ខេត្តពោធិ៍សាត់​, ខេត្តបាត់ដំបង​, ខេត្តបន្ទាយមានជ័យ​, ខេត្តសៀមរាប និង​ខេត្តកំពង់ធំ ។​