ស្ទឹងសែន និងស្ទឹងស្រែងនាថ្ងៃទី៩ ដល់ ១១ ខែមីនា ឆ្នាំ ២០១៧ លោក វិន ប៊ុនពៅ អនុប្រធានក្តាប់រួមនាយកដ្ឋានធនធានធម្មជាតិ និងក្រុមការងារបច្ចេកទេសរបស់ការិយាល័យធនធានទឹក បានចុះសិក្សាស្រាវជ្រាវពីស្ថានភាពនិងបម្រែបម្រួលនៃបរិស្ថាន និងធនធានទឹកនៅតំបន់ទន្លេសាបរបស់ស្ទឹងជីនិត ស្ទឹងសែន និងស្ទឹងស្រែង ដែលស្ថិតនៅក្រោមផ្លូវជាតិលេខ ៦ ខេត្តកំពង់ធំ និងបន្ទាយមានជ័យ ។ គោលបំណងក្នុងការចុះសិក្សាស្រាវជ្រាវមានដូចខាងក្រោម៖
1-បច្ចុប្បន្នភាពព័ត៌មាន ទិន្នន័យពីធនធានទឹក ប្រភព ឧតុនិយម-ជលសាស្ត្រ លទ្ធភាពស្រោចស្រពរបស់ស្ទឹងនីមួយៗ និងតំបន់ពាក់ព័ន្ធ ។
2-ប្រមូលព័ត៌មាន ឯកសារបច្ចេកទេសពាក់ព័ន្ធធនធានទឹករបស់ស្ទឹងទាំង 3 ខាងលើ ។
3-រៀបចំចងក្រងរបាយកាណ៍ និងលទ្ធផលវាយតម្លៃធនធានទឹករបស់ស្ទឹងទាំង 3 ខាងលើ ។