នាថ្ងៃទី២៨ ដល់ ៣១ ខែមិនា ឆ្នាំ២០១៧ ក្រុមការងារមន្ត្រីបច្ចេកទេសនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ដឹកនាំដោយលោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋាន ចុះសិក្សាស្វែងយល់ និងធ្វើបច្ចុប្បន្នភាពឧបករណ៍នេសាទតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ស្ថិតក្នុងស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។