សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​របាយការណ៍​អំពី​បញ្ហា​របកគំហើញ​ថ្មី​នៅ​ប្រទេស​ថៃ​

នា​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៧ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ចូលរួម​ប្រជុំពិភាក្សា​លើ​របាយការណ៍ អំពី​បញ្ហា​របកគំហើញ​ធនធាន​ជលផល បម្រែបម្រួល​អាកាសធាតុ និង​ការចូលរួម​របស់​ស្ត្រី​ក្នុង​សហគមន៍ ក្រោម​គម្រោង​កិច្ចសហប្រតិបត្តិការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន​រវាង​បឹង​ទន្លេសាប (​កម្ពុជា​) និង​អាង​សុង​ក្លា (​ថៃ​) ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ខេត្ត​សុង​ក្លា ប្រទេស​ថៃ  ។  
​គោលបំណង​កិច្ចប្រជុំ រួមមាន ៖
- ពិនិត្យ​លើ​វ​ឌ្ឍ​ភាព​ការងារ​គម្រោង​
- ពិនិត្យ​លើ​របាយការណ៍​គម្រោង នៃ​ប្រទេស​ទាំងពីរ​
- ពិភាក្សា អំពី​ធាតុ​រួម​ដែល​ត្រូវ​ច្របាច់​បញ្ចូល​ក្នុង​ខ្លឹមសារ​តែមួយ​
- បង្កើត​របាយ​ការ​រួមមួយ​ដែលមាន​ការចូលរួម​ដោយ​ភាគី​កម្ពុជា ថៃ និង​MRCs ។​