សន្និសីទ​វិទ្យាសាស្ត្រ​អ​ន្តរជាតិ​លើក​ទី​២ និង​កិច្ចប្រជុំ Joint Coordination committee (JCC)

នា​ថ្ងៃទី ២៤ ដល់​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២0១៧ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​ប​ច្ចេ​កទេស​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ជា​សមាជិក​គម្រោង ចូលរួម​កម្មវិធី​សន្និសីទ​វិទ្យាសាស្ត្រ​អន្តរជាតិ​លើក​ទី ២ និង​កិច្ចប្រជុំ Joint Coordination committee (JCC) លើក​ទី​២​នៃ​គម្រោង “Establish of Environmental Conservation of Tonle Sap Lack” ដែល​បាន​សហការ​រៀបចំ​ដោយ​វិទ្យាស្ថាន​បច្ចេក​វិ​ទ្យា​កម្ពុជា នៅ​សណ្ឋាគារ​បា​រ៉ា​ឌី ខេត្តសៀមរាប​។ សន្និសីទ (Symposium) ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ​ការអភិរក្ស​និង​គ្រប់គ្រង​បឹង​ក្នុង​តំបន់​ត្រូពិច និង​កិច្ចប្រជុំ Joint Coordination committee (JCC) ដើម្បី​ផ្លាស់ប្តូរ​យោបល់​លើ​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​បន្ត​ពង្រឹង​ផែនការ​សកម្មភាព ក៏ដូចជា​ថវិកា​របស់​គម្រោង​សម្រាប់​ឆ្នាំ​បន្ទាប់​ក្រោម​ជំនួយ​ថវិកា​ពី​ភ្នាក់ងារ​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ​របស់​ប្រទេស​ជប៉ុន (JICA) ផ្នែក​ក​គម្រោង SATREPS សម្រាប់​ពង្រឹង​ឯកសារ​ធនធានមនុស្ស​លើ​ផ្នែក​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ​ក្រុមការងារ​សាក​ល​វិទ្យាល័យ​នៃ​ប្រទេស​ជប៉ុន​ដែល​ដឹកនាំ​ដោយ​វិទ្យាស្ថាន Toyo Institute of Technology.