នាថ្ងៃទី26 ដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2017 ក្រុមការងារមន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវពីស្ថានភាពផលិតកម្មកសិកម្ម ការប្រើប្រាស់ជី ថ្នាំសម្លាប់សត្វល្អិត ក្នុងវិស័យកសិកម្មរបស់ប្រជាកសិករក្នុងតំបន់ជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ការសិក្សាក្នុងគោលបំណង ដើម្បី:
-សិក្សាពីបរិមាណផ្ទៃដីបង្កបង្កើនផល
- ប្រភេទពូជដំណាំកសិកម្ម
-វិធីសាស្ត្រ និងបច្ចេកទេសដាំដុះ
-ប្រភេទជីកសិកម្ម (ឈ្មោះជី ប្រភពជី រយៈពេលប្រើប្រាស់ តម្លៃ ។ល។)
-ប្រភេទថ្នាំសម្លាប់សត្វល្អិត (ឈ្មោះថ្នាំ ប្រភពថ្នាំ សារធាតុសកម្ម រយៈពេលប្រើប្រាស់ តម្លៃ ។ល។) ។