ឯកឧត្តម ហ៊ែ​ល តូ​នី ជួបពិភាក្សា​ជាមួយ​ក្រុមបច្ចេកទេស​ស្រាវជ្រាវ SUNWASPA

​នា​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បានអនុញ្ញាត​អោយ​ប្រតិភូ​ក្រុម​ជំនាញការ​អភិរក្ស​ធន​ធាន​ធម្មជាតិ និង​ព្រៃឈើ JICA ក្រោម​កម្មវិធី​អភិរក្ស​បរិស្ថាន និង​ការគ្រប់គ្រង​ទី​ជម្រាល​ក្នុង​តំបន់​អាង​មេគង្គ ចូលជួប​ពិភាក្សា​ការងារ​។ កិច្ច​ជំ​នូ​ប​ពិភាក្សា ដើម្បី​ការស្វែងយល់​ពី​ដំណើរការ​កិច្ចសហប្រតិបត្តិការ និង​ការចែករំលែក​ព័ត៌មាន ទិន្នន័យ​ដែល​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​ដល់​ការគ្រប់គ្រង​ទី​ជម្រាល​ក្នុង​តំបន់​អាង​មេគង្គ​ខាងក្រោម តាមរយៈ​ការអភិរក្ស​ព្រៃឈើ ដោយ​សហការ​ជាមួយ​ប្រទេស​ជា​សមាជិក​តំបន់​មេគង្គ និង​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ។​​