កិច្ចប្រជុំ និង​វគ្គ​បណ្តុះបណ្តាល​លើ​គម្រោងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន

​នា​ថ្ងៃទី 30 ខែវិច្ឆិកា និង​ថ្ងៃទី 1 ខែធ្នូ ឆ្នាំ​2017 លោក​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន ដែលមាន​វត្តមាន​ទីភ្នាក់ងា​រ​ទឹក​បារាំង Loire-Bretagne, ការិយាល័យ​ទឹក​អន្តរជាតិ​បារាំង​, មជ្ឈមណ្ឌល​សេវាកម្ម​ធារាសាស្ត្រ​កសិកម្ម​,​ក្រុមការងារ​គម្រោង​នៃ​អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មការ​ប្រតិបត្តិ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ បានធ្វើ​កិច្ចប្រជុំ​បូកសរុប​សក​ម្ម​ភាព​គម្រោង​នៅ​ឆ្នាំ 2017 ព្រមទាំង​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក គុណភាព​ទឹក សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ចំពោះ​ក្រុមការងារ​ធារាសាស្ត្រ​កសិកម្ម​, ក្រុមការងារ​គុណភាព​ទឹក និង​គ្រប់គ្រង​ស្ថានីយ​ទឹកស្អាត នៅ​សាលាខេត្ត​កំពង់ធំ ។​