សកម្ម​ភាពចុះ​សិក្សា​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​វិស័យ​កសិកម្ម​

​នា​ថ្ងៃទី 05 ដល់​ថ្ងៃទី 09 ខែធ្នូ ឆ្នាំ 2017 ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជីគីមី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ប្រាសាទបាគង ស្រុក​ពួក និង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។ ការសិក្សា​នេះ បាន​ផ្តោត​សំខាន់​ទៅលើៈ​
- បរិមាណ​ផ្ទៃដី​បង្កបង្កើនផល​
- ប្រភេទ​ពូជ​ដំណាំ​កសិកម្ម​
- វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
- ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
- ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ​) ។​