សកម្មភាព​សិក្សា​ពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប​

​នា​ថ្ងៃ​ច័ន្ទ ៨​រោច ខែ​មិគសិរ ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី ១១  ខែធ្នូ គស​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​បន្ត​ចុះ​សិក្សា​ពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​ស្ថិតនៅ​ភូមិ​បណ្តែត​ទឹក​កំពង់​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ក្រុមការងារ​បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​សមាគមន៍​ទេសចរណ៍ធម្មជាតិ​កំពង់​ឃ្លាំង ដើម្បី​សិក្សា​ស្វែងយល់ អំពី​សក្តានុពល​នៃ​តំបន់​ទេសចរណ៍ធម្មជាតិ និង​បញ្ហា​ប្រឈម​ផ្សេងៗ ដែលមាន​នៅក្នុង​តំបន់​ភូមិ​បណ្តែត​ទឹក​។​