សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម ខេត្តកំពង់ឆ្នាំង​

​នា​ថ្ងៃទី ០៦ ដល់​ថ្ងៃទី ១0 ខែ កុម្ភៈ ឆ្នាំ ២០១៨ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្វែងយល់ និង​ចូលរួម​លើកកម្ពស់​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប​ផ្អែកលើ​វិស័យ​កសិកម្ម លើ​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់សត្វ ក្រោម​ផ្លូវជាតិ​លេខ ៥ និង​ផ្លូវជាតិ​លេខ ៦ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រឡាច ស្រុក​រលាប្អៀរ និង​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ ការសិក្សា​នេះ​ក្នុង​គោលបំណង​៖
-  សិក្សា​ពី​បរិមាណ​ផ្ទៃដី​បង្កបង្កើនផល​
-  ប្រភេទ​ពូជ​ដំណាំ​កសិកម្ម​
-  វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
-  ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
-  ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​) ។​