វគ្គប​ណ្តុះបណ្តាល ស្តីពី វិធីសាស្ត្រ​សិក្សា​ស្រាវជ្រាវ ការវិភាគ​ទិន្នន័យ និង​ការសន្និដ្ឋាន​សរសេរ​រ​បាយ​ការណ៍​

​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ១២ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បាន​បើក​វគ្គប​ណ្តុះ​ពង្រឹងសមត្ថភាព​មន្ត្រី​បច្ចេកទេស​ស្រាវជ្រាវ​ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប ស្តីពី វិធីសាស្ត្រ​សិក្សា​ស្រាវជ្រាវ ការវិភាគ​ទិន្នន័យ និង​ការសន្និដ្ឋាន​សរសេរ​រ​បាយ​ការណ៍​ស្រាវជ្រាវ ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ប្រធាន អាជ្ញាធរ​ទន្លេសាប ដើម្បី​ពង្រឹង​តួនាទី​ភារកិច្ច​ស្នូល​របស់​អង្គភាព និង​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត​ផែនការ​សកម្មភាព ក្នុងការ​លើកកម្ពស់​កា​រក​សាង​សមត្ថភាព​ចំណេះដឹង​លើ​ការសិក្សា​ស្រាវជ្រាវ​។ វគ្គ​បណ្តុះបណ្តាល នឹង​ទទួលបាន ៖
- យល់ដឹង​ពី​គោលការណ៍ និង​ក្របខ័ណ្ឌ​ចាំបាច់ សម្រាប់​យកទៅអនុវត្ត​ឧ្យ​បានល្អ​ប្រសើរ​
- បង្កើន​សមត្ថភាព​ក្នុង​ការវិភាគ​ទិន្នន័យ និង​ធ្វើ​របាយការណ៍​តាម​លក្ខណៈ​បច្ចេកវិទ្យា​សាស្ត្រ​
- លើកកម្ពស់​ចំណេះ ឧ្យ​បាន​យល់ដឹង​អំពី​ក្របខ័ណ្ឌ​នៃ​ការគ្រប់គ្រង​ទឹក បរិស្ថាន និង​វិធីសាស្ត្រ​របស់ IWRM កាន់តែច្បាស់​
- កសាង​សមត្ថភាព​ដល់​អ្នកចូលរួម​ក្នុងការ​ដោះស្រាយ​សកម្មភាព​ស្រាវជ្រាវ និង​តាមដាន​នៅក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ចសង្គម អំពី​គុណ​តម្លៃ​ទឹក ជលសា​ស្ត្រ និង​ជីវចម្រុះ​នៅក្នុង​បរិយាកាស​ទឹកសាប ឧ្យ​មាន​និរន្តរភាព​
- អភិវឌ្ឍន៍​សមត្ថភាព​ក្នុងការ​ត្រួតពិនិត្យ និង​វាយតម្លៃ​អំពី​សេដ្ឋកិច្ចសង្គម ជីវចម្រុះ និង​បរិស្ថាន​
- ចែករំលែក​ពង្រឹង​បណ្តាញ​ពាក់ព័ន្ធ ដើម្បី​ចូលរួម​កំណត់ និង​ដោះស្រាយ​បញ្ហា​ធ្វើយ៉ាងណា​ឧ្យ​បឹង​ទន្លេសាប​ទទួលបាន​នូវ​សុខា​មាល​ភាព ។​