ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​១០

​រាជធានី​ភ្នំពេញ : ថ្ងៃ​ចន្ទ ៨​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បាន​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន ដៃគូរ​អភិវឌ្ឍ និង​សង្គម​ស៊ីវិល​នានា បានរៀបចំ​វេទិកា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​១០ ក្រោម​ប្រធានបទ ស្តីពី "​ការពង្រឹង​ប្រព័ន្ធ​ស្បៀង​ក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ​" ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​។ អង្គ​វេទិកា​បាន​អាន​សារលិខិត សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​វេទិកា​ជាតិ​អាហារូបត្ថម្ភ លើក​ទី​១០ ដែល​ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​ផ្តល់នូវ​អនុសាសន៍​សំខាន់ៗ​មួយចំនួន ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់​ទី ១ ឱ្យ​ទទួលបាន​ជោគជ័យ ពិសេស​មុំ​ទី​៤ " ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​ប្រព័ន្ធ​ស្បៀង "​។ តំណាង​ដៃគូ​អភិវឌ្ឍ បានធ្វើ​បង្ហាញ​ពី​តម្រូវការ​នៃ​អាហារូបត្ថម្ភ​ទូទៅ​សម្រាប់​ប្រជាជន​កម្ពុជា និង​វិភាគ​អំពី​បញ្ហា​នៃ​ការបំពេញ​កង្វះ​សារធាតុចិញ្ចឹម ទាក់ទង​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ​ដែល​យើង​កំពុង​ជួបប្រទះ​។​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែម​អំពី ការរៀបចំ​ទិវា​ជាតិ​អាហារូបត្ថម្ភ គឺ​បាន​ប្រារព្វ​ចំនួន ៩ លើក​រួចមកហើយ​ចាប់តាំងពី​ឆ្នាំ​២០១៤ មក ដោយ​ជ្រើស​យក ថ្ងៃទី ០៦ ខែវិច្ឆិកា ជា​រាងរាល់ឆ្នាំ និង​សូម​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន អនុវត្តតាម​អនុសាសន៍ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងការ​យកចិត្តទុកដាក់​លើ​ការពង្រឹង​ប្រព័ន្ធ​ស្បៀង​ឱ្យបាន​រឹងមាំ សំដៅ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ឆ្ពោះទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ ពិសេស​គោលដៅ​ទី​២ គឺ បញ្ចប់​ភាពអត់ឃ្លាន សម្រេច​ឱ្យបាន​នូវ​សន្តិសុខ​ស្បៀង ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​អាហារូបត្ថម្ភ និង​លើកកម្ពស់​កសិកម្ម​ប្រកបដោយ​ចីរភាព​។