មន្ត្រី​បច្ចេកទេស​នៃ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​ក្នុង​ការិយាល័យ​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ អំពី ការវាយតម្លៃ​លើ​ការ​ធ្វេ​ី​អាជីវកម្ម​ត្រី ត្រី​នុយ វ

​នៅ​ថ្ងៃ​អង្គារ ៩​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ព្រហ្ម សុ​គំនិត អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សាការ អំពី ការវាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ វារីវប្បកម្ម  និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល ស​ស្ថិតនៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ និង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ បានធ្វើការ​ជាមួយ ៖ 
១. ជួប​សម្ភាស​ជាមួយ​អាជ្ញាធរ​ដែនដី និង​វា​រី​វប្បករ​
២. ជួប​សម្ភាស​ជាមួយ​ប្រជា​នេសាទ និង​អាជីវក​រទិញ​-​លក់​ត្រី​
៣. ដឹង​ពី​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ និង​តម្លៃ​។ 

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
​ទី​១. ការធ្វើ​អាជីវកម្ម​ត្រី​មាន​ចំនួន ២ ច្រក (​ច្រក​ផ្សារឆ្នាំង និង​ឆ្នុកទ្រូ​) បរិមាណ​ត្រី​នៅ​ច្រក​ផ្សារឆ្នាំង​មាន​ជា​មធ្យម​ប្រមាណ  ២​តោន​/​ថ្ងៃ  និង​ត្រី​នុយ​ជា​មធ្យម  ៣​តោន​/​ថ្ងៃ និង​ច្រក​ឆ្នុកទ្រូ​ត្រី​មាន​ជា​មធ្យម​ប្រមាណ ៤​តោន​/​ថ្ងៃ និង​ត្រី​នុយ​ជា​មធ្យម ៧​តោន​/​ថ្ងៃ ។​
​ទី​២. ការធ្វើ​អាជីវកម្ម​ត្រី  និង​ត្រី​នុយ ប្រជា​នេសាទ​ប្រើប្រាស់​ឧបករណ៍​នេសាទ មង​រាយ បរ សម្រាស់ ឡើ​រ ឆ្នុក​អំពូល លប​ម៉ា​ឡេ​....​។ 
​ទី​៣. តម្លៃ​ត្រី​សម្រាប់​បរិភោគ​មានតម្លៃ​
- ត្រី​លេខ​១​ចន្លោះ​ពី : ១២.០០០-៤០.០០០ រៀល​/​គីឡូក្រាម 
- ត្រី​លេខ​២ : ៦.០០០-១០.០០០ រៀល​/​គីឡូក្រាម 
- ត្រី​លេខ​៣ : ៣.០០០-៥.០០០ រៀល​/​គីឡូក្រាម 
- តម្លៃ​ត្រី​នុយ ចន្លោះ​ពី​:  ១.០០០-១.២០០ រៀល​/​គីឡូក្រាម ។ 
​ទី​៤. ត្រី​សម្រាប់​បរិភោគ​អាជីវករ​លក់​ក្នុង​តំបន់ និង​មួយចំនួនទៀត​លក់​នៅ​ផ្សារ​ទី​រួម​ខេត្ត និង​តាម​យឿ​ត្រី​នៅ​រាជធានី​ភ្នំពេញ ចំណែក​ត្រី​នុយ​លក់​អោយ​វា​រី​វប្បករ​នៅក្នុង​តំបន់​។ 
​ទី​៥. ការធ្វើ​វារីវប្បកម្ម មាន​ពីរ​ប្រភេទ ចិញ្ចឹម​ក្នុង​ស្រះ និង​ចិញ្ចឹម​ក្នុង​បែរ​។ ត្រី​នុយ​ត្រូវបាន​យក​ធ្វេ​ី​ជា​ចំណី​សម្រាប់​ការចិញ្ចឹម​។ 

​សូម​ជម្រាបជូន​ថា ៖ សកម្ម​ភាពចុះ​សិក្សា​វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប​។ 
​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ 
- សិក្សា​តាមដាន​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម​ត្រី និង​ត្រី​នុយ​
- ប្រភព និង​ប្រភេទ​ត្រី​នុយ​ដែល​ធ្វើ​អាជីវកម្ម​លើ​វារីវប្បកម្ម​
- ចរន្ត​ទីផ្សារ​នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​។