នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសាលប្រជុំអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាពអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ឆ្នាំ២០២៤ ។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស។
ឯកឧត្តមអនុប្រធាន បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាកែសម្រួល លើផែនការសកម្មភាពឆ្នាំ២០២៤ ដែលបានលើកឡើងដោយថ្នាក់ដឹកនាំ និងនាយកដ្ឋានទាំង៤ ចំណុះអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ស្របតាមផែនការយុទ្ធសាស្ត្រអាជ្ញាធរទន្លេសាប ២០២៤-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពតាមតួនាទីភារកិច្ច របស់នាយកដ្ឋាននីមួយៗ ៕