ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប រៀបចំ​បណ្តុះបណ្តាល​ដល់​សមាជិក​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប

​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៣ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ការងារ​បច្ចេកទេស​ក្នុង​ការចុះពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប​ដោយ​ប្រើប្រាស់​ប្រព័ន្ធ KoboCllection ដឹកនាំ​ដោយ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដើម្បី​ត្រៀមលក្ខណៈ ក្នុង​ការចុះអនុវត្ត​ការងារ​តាមដាន​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​និយាម​កា​បង្គោលព្រំ​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​តំបន់​កាត់​ឆ្វៀល ក្នុង​តំបន់ ១ តំបន់ ២ និង​តំបន់ ៣ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ ។​

​សូមបញ្ជាក់ថា : រាជរដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ដី​មួយចំនួន​ចេញពី​ដែន​ព្រៃ​លិច​ទឹក​ពី​តំបន់​៣ មក​តំបន់​២ និង​.ពី​តំបន់​២ មក​តំបន់​១ នៃ​អនុ​ក្រឹ​ត លេខ ១៩៧ អនក្រ​.​បក​ ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១១  ជូន​ប្រជាពលរដ្ឋ អាស្រ័យ​ផល និង​តាំង​ទីលំនៅ ។ ហើយ​បច្ចុប្បន្ន​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប បាន និង​កំពុង​បន្ត​អនុវត្តន៍​តួនាទី​ភារកិច្ច ក្នុង​ការប្រមូល​ផ្ទៀងផ្ទាត់​ទិន្នន័យ ព័ត៌មាន​ជាក់លាក់ ដើម្បី​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ​នៃ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប និង​ឈានទៅ​រៀបចំ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ និង​ប្រមុខ​រាជរដ្ឋាភិបាល ។