នាថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប ត្រូវបានចាត់អោយទៅ ចូលរួមពិធីប្រកាសផ្សព្វផ្សាយ ស្តីពីរបាយការណ៍លទ្ធផលអង្កេតកសិកម្មកម្ពុជាឆ្នាំ ២០២១ ។
គោលបំណងសំខាន់ នៃការផ្សព្វផ្សាយរួមមាន៖
១. សាវតានៃគម្រោងអង្កេតកសិកម្មកម្ពុជា ២០២១
២. ការប្រមូលចងក្រងព័ត៌មាន ទិន្នន័យ និងវិធីសាស្ត្រវាយតម្លៃ
៣. ការរៀបចំរបាយការណ៍ស្ថិតិអង្កេតកសិកម្មកម្ពុជា
៤. ការរៀបចំផែនទីស្ថិតិអង្កេតកសិកម្មកម្ពុជាឆ្នាំ ២០២១ ។
លទ្ធផលនៃពិធីប្រកាសផ្សព្វផ្សាយ ស្តីពីរបាយការណ៍លទ្ធផលអង្កេតកសិកម្មបានផ្តោតលើ៖
១. វិធីសាស្ត្រ និងទិដ្ឋភាពទូទៅពីសារៈសំខាន់នៃស្ថិតិអង្កេតកសិកម្មកម្ពុជាឆ្នាំ ២០២១ (ផលិតកម្មដំណាំ, ការចិញ្ចឹមបសុសត្វ និងបក្សី, វារីវប្បកម្ម និងនេសាទ, កម្លាំងពលកម្ម និងសេដ្ឋកិច្ច)។
២. ការផ្សព្វផ្សាយព័ត៌មាន និងបច្ចេកវិទ្យាកសិកម្ម ដើម្បីគាំទ្រដល់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងលើកកម្ពស់វិស័យកសិកម្មប្រកបដោយចីរភាព ។
៣. សម្រេចអោយបានសមភាពយេនឌ័រ និងកុមារ។
៤. របាយការណ៍អង្កេតកសិកម្មឆ្លុះបញ្ចាំងពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ។
៥. ការដាក់អោយប្រើប្រាស់ជាផ្លូវការពីលទ្ធផលរបាយការណ៍អង្កេតកសិកម្ម ដើម្បីជួយការកាត់បន្ថយ និងបញ្ចប់ភាពក្រីក្រនៅកម្ពុជា និងសកល ។
សូមជម្រាបជូនថា ៖ ពិធីប្រកាសផ្សព្វផ្សាយស្តីពីរបាយការណ៍លទ្ធផលអង្កេតកសិកម្មកម្ពុជាឆ្នាំ ២០២១ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងលោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងអញ្ជើញចូលរួមមកពីតំណាងក្រសួង-ស្ថាប័ន ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អាជ្ញាធរទន្លេសាប អង្គការក្រៅរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិ វិទ្យាស្ថានស្រាវជ្រាវ និងដៃគូផ្សេងៗ និងជំនាញការជាតិ និងអន្តរជាតិ សរុបចំនួនប្រមាណ ១០០រូប ។