ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ភូមិសាស្ត្រ​ខេត្តកំពង់ធំ សៀមរាប និង​ខេត្តបន្ទាយមានជ័យ

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៦ ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ សៀមរាប និង​បន្ទាយមានជ័យ តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ។​

​ដំណើរការ និង​លទ្ធផល របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ជួបប្រជុំ​ផ្សព្វផ្សាយ អំពី​ដំណើរការ និង​គោលបំណង​នៃ​បេសកកម្ម​របស់​ក្រុមការងារ និង​ផែន​ការចុះអនុវត្ត​ផ្ទាល់​ដល់ទី​តាំង ដោយមាន​កិច្ចសហការ​ចូលរួម​ពី​រដ្ឋបាល​ស្រុក​-​ឃុំ មន្ទីរ​ធនធានទឹក និង​ឧតុនិយម រួម​និង​កងកម្លាំង​រាជ​អាវុធហត្ថ និង​អធិការដ្ឋាន​ស្រុក របស់​ខេត្តកំពង់ធំ សៀមរាប និង​ខេត្តបន្ទាយមានជ័យ និង​ទទួលបាន​លទ្ធផល​ពី​ការចុះ​អធិការកិច្ច​នេះ​ផងដែរ​។​
- ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​ដី​ដែល​បាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ ។​
- ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ និង​អាស្រ័យ​ផល​នៅក្នុង​តំបន់ ៣ ។​
- ចុះ​ពិនិត្យ​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ ដែលមាន​ការពង្រីក​ផ្ទៃដី​បង្កបង្កើនផល ក្រៅ​តំបន់​កាត់​ឆ្វៀល ។