ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ភូមិសាស្ត្រ​ស្រុក​មោងឫស្សី និង​ស្រុក​សង្កែ ខេត្តបាត់ដំបង

​នៅ​ថ្ងៃ​សុក្រ ៨​រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៥ ដឹកនាំ​ដោយ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​តា​ប៉ុន រកា កំពង់ព្រះ និង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ និង​ឃុំ​ឫស្សី​ក្រាំង ជ្រៃ តា​លាស់ កកោះ និង​ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ។​

​ដំណើរការ និង​លទ្ធផល​របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ជួបប្រជុំ​ផ្សព្វផ្សាយ អំពី​ដំណើរការ និង​គោលបំណង​នៃ​បេសកកម្ម​របស់​ក្រុមការងារ និង​ផែន​ការចុះអនុវត្ត​ផ្ទាល់​ដល់ទី​តាំង ដោយមាន​កិច្ចសហការ​ចូលរួម​ពី​រដ្ឋបាល​ស្រុក​-​ឃុំ មន្ទីរ​ធនធានទឹក និង​ឧតុនិយម មន្ត្រី​ភូមិបាល​ស្រុក ផ្នែក​ជលផល សហគមន៍​នេសាទ រួម​នឹង​កម្លាំង​កងរាជអាវុធហត្ថ សឹក​រង និង​អធិការដ្ឋាន​នគរបាល​ស្រុក ខេត្តបាត់ដំបង និង​បានធ្វើ​កំណត់ហេតុ​លើ​លទ្ធផល​នៃ​ការចុះ​អធិការកិច្ច​នេះ ។​
- ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​ដី​ដែល​បាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ ។​
- ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ និង​អាស្រ័យ​ផល  នៅក្នុង​តំបន់ ៣ ។​
- ចុះ​ពិនិត្យ​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន​៣ ដែលមាន​ការទន្ទ្រាន​។