នៅថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ប្រចាំមុខព្រួញផ្លូវជាតិលេខ ៦ ខេត្តកំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង និងជាប្រធានក្រុមមុខព្រួញ អមដោយលោក ហេង សុវណ្ណារ៉ា ប្រធានមុខព្រួញ ខេត្តកំពង់ធំ និង លោក លឹម វុទ្ធី ប្រធានមុខព្រួញខេត្តបន្ទាយមានជ័យ។
សកម្មភាពក្រុមការងារមានគោលបំណងសំខាន់ដើម្បី៖
- ឆ្លើយតបនឹងតម្រូវការរបស់ថ្នាក់ដឹក ក្នុងការចុះអង្កេតតាមដាន និងត្រួតពិនិត្យផ្ទៀងផ្ទាត់ លើតំបន់ដី តំបន់ ៣ ដែលរងការទន្ទ្រានដីស្រែក្រៅពីតំបន់កាត់ឆ្វៀល និងឈូសឆាយដីថ្មីក្នុងតំបន់ ៣។
- ក្រុមការងារបានសហការណ៍សម្របសម្រួលជាមួយរដ្ឋបាលសាលាខេត្ត ស្រុក ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីចុះអធិការកិច្ចផ្ទាល់លើតំបន់កាត់ឆ្វៀល និងតំបន់រងការទន្ទ្រាន...។
- ជុំរុញការផ្សព្វផ្សាយ និងសូមឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត និងគោរពតាមបទដ្ឋានគតិយុត្តដែលមានកន្លងមកដូចជា អនុក្រឹត្យ ១៩៧ អនក្រ.បក និងសារាចរណែនាំ របស់រាជរដ្ឋាភិបាល និងអនុក្រឹត្យនៃការកាត់ឆ្វៀលតាមបណ្តាខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ប្រកបដោយសុក្រឹត្យភាព ប្រសិទ្ធភាពខ្ពស់ និងចូលរួមទប់ស្កាត់គ្រប់សកម្មភាពនៃការទន្ទ្រានចូលក្នុងតំបន់ ៣ ដោយត្រូវមានវិធានការតឹងរឹងបំផុត។