ក្រុមការងារ​យេនឌ័រ​នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ សហប្រតិបត្តិការ បាន​ដឹកនាំ​ដោយ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន បាន​ចុះ​អនុវត្តន៍​សកម្មភាព ចុះ​សិក្សា​ស្វែងយល់​ពី​ការយល់ដឹង​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប ស្ថិតនៅ​ខេត្តកំពង់ធំ

​នា​ថ្ងៃ​ចន្ទ ១០​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​យេនឌ័រ​នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ សហប្រតិបត្តិការ ដឹកនាំ​ដោយ លោកស្រី​ទេស សុដាវី អនុប្រធាននាយកដ្ឋាន​បាន​ចុះ​អនុវត្តន៍​សកម្មភាព​សិក្សា​ស្វែងយល់​ពី​ការយល់ដឹង​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ សិ​ត្ថ​នៅក្នុង​ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​

​សកម្មភាព​ខាងលើ ក្រុមការងារ​យេនឌ័រ​បាន​ជួប​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មានដូចជា​៖ 
១. ជួបពិភាក្សា​ស្វែងយល់​យេនឌ័រ និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន ជាមួយ​អាជ្ញាធរ​ឃុំ និង​មន្ត្រី​ទទួលបន្ទុក​ការងារ​យេនឌ័រ​
២. ជួបពិភាក្សា និង​សម្ភាសន៍​ជាមួយ​សហគមន៍​។​

​ក្នុង​តំបន់​សិក្សា​ខាងលើ​ទទួលបាន​លទ្ធផល ដូចខាងក្រោម​៖ 
១. អនុវត្ត​ការងារ​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​:
- សមត្ថភាព និង​ការយល់ដឹង​យេនឌ័រ ពី​តួនាទី ភារកិច្ច​ការគ្រប់គ្រង ថវិកា សម្ភារៈ​គម្រោង របស់​គណៈកម្មការ​ស​ហគ​មន៍​នៅមានកម្រិត​
- មាន​ទំនាក់ទំនង និង​កិច្ចសហការ​ល្អ ជាមួយ​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​
- មានការ​ចូលរួម​យេនឌ័រ​ដោយ​សមធម៌​ក្នុង​គ្រប់គ្រង​ធនធានធម្មជាតិ តាមរយៈ​សកម្មភាព​ចេញ​ល្បាត​ញឹកញាប់ ការផ្តល់​ព័ត៌មាន​ទាន់​ហេតុការណ៍​ពី​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​នេសាទ និង​ការដាំ​កូនឈើ និង​អភិរក្ស​ពូជ​ត្រី​នៅក្នុង​សហគមន៍​
- មានការ​គាំទ្រ​ផ្នែក​ថវិកា​មួយចំនួន​តាមរយៈ​គម្រោង​មួយ​រយៈពេល​ក្រោយមក​គម្រោង​ត្រូវបាន​បញ្ចប់​

២. បញ្ជ្រាប និង​ការកសាង​សមត្ថភាព​យេនឌ័រ :
- ធ្វើការ​បណ្តុះបណ្តាល​/​ណែនាំ 
- អនុវត្តន៍​ទៅតាម​នីតិវិធី​ច្បាប់ អនុសញ្ញា​ស៊ី​_​ដ​
- ធ្វើការ​ផ្សព្វផ្សាយ​បទដ្ឋាន​គតិយុត្ត និង​ឯកសារ​ពាក់ព័ន្ធ​ឱ្យបាន​ទូលំទូលាយ​
- អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ បានធ្វើការ​ប្រជុំពិភាក្សា លើ​ករណី​អាស្រ័យ​ផល​ប្រជាពលរដ្ឋនៅក្នុង​ដែន​សហគមន៍ (​ស្ថិតនៅក្នុង​តំបន់​២) ។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ការយល់ដឹង​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ មាន​គោលបំណង​ឱ្យ​ស្ត្រី និង​បុរស ដើម្បី​បង្កើន​កិច្ចសហការ​ល្អ រវាង​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​សហគមន៍ ឱ្យ​យល់ដឹង​ពី​តម្លៃ ពី​ផលប៉ះពាល់​ធនធានធម្មជាតិ រួមទាំង​ការចែករំលែក​នូវ​ទិន្នន័យ​-​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែល​កើតមានឡើង​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​ផលប្រយោជន៍​ពី​ការទាញយក​ធន​ធន​ធម្មជាតិ​សម្រាប់​ភាពជោគជ័យ​ក្នុង​កិច្ចការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព​។