កិច្ចប្រជុំ​​ពិភាក្សា​លើក​ផែន​ការចុះ​ផ្សព្វផ្សាយ​ការបោះបង្គោល​ព្រំ​កំណត់​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ខេត្ត​ទាំ​៦​ជុំវិញ​បឹង​ទន្លេសាប​ ​នា​រសៀល​ថ្ងៃ​ចន្ទ ៩​រោច ខែមាឃ ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្ត

​នា​រសៀល​ថ្ងៃ​ចន្ទ ៩​រោច ខែមាឃ ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ទទួលបន្ទុក​ផ្សព្វផ្សាយ​ច្បាប់​បទដ្ឋាន​គតិយុត្ត ព័ត៌មាន និង​ចំណេះដឹង​ពាក់ព័ន្ធ​ការចុះពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ស្ថិតនៅក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ។​

​កិច្ចប្រជុំ​នេះ ដើម្បី​ពិភាក្សា លើក​ផែន​ការចុះ​ផ្សព្វផ្សាយ​ការបោះបង្គោល​ព្រំ​កំណត់​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប មាន​ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ។​

​សូមបញ្ជាក់ថា ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ទន្លេសាប​ទទួល​បន្ទុក​ផ្សព្វផ្សាយ​ច្បាប់​បទដ្ឋាន​គតិយុត្ត ព័ត៌មាន និង​ចំណេះដឹង​ពាក់ព័ន្ធ​ការចុះពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ស្ថិតនៅក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​សេចក្តីសម្រេច​លេខ ២៣៦ អ​ទស ចុះ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២៣​។