ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​សមាសភាព​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា លើ​ក​ដំបូង​ឆ្នាំ​២០២៤

​ដោយមាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម  ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ព្រឹក​ថ្ងៃ​ពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប រួមជាមួយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​អញ្ជើញ​ចូលរួម “​កិច្ចប្រជុំ​លើកដំបូង នៃ​សមាសភាព​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ឆ្នាំ​២០២៤” ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា  នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ។​

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​សមាសភាព​សមាជិក​គ​ណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នាយក​ខុទ្ទកាល័យ ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជា​អនុប្រធាន អនុប្រធាន​អចិន្ត្រៃយ៍ ឯកឧត្តម​ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការ​ង មន្ត្រី​ថ្នាក់​នាយកដ្ឋាន គ​.​ទ​.​ជ​.​ក និង ឯកឧត្តម លោក លោកស្រី មន្ត្រី​អម​ឯកឧត្តម​រដ្ឋមន្ត្រី មាន​ចំនួន​៧០​រូប​។​

​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង ដើម្បី​៖

i. ជម្រាបជូន​ដល់​ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិការ និង​អគ្គលេខាធិការ​ក្រសួង​ស្ថាប័ន ដែល​ទេ​ី​បទ​ទួលបាន​ការតែងតាំង​ជា​សមាសភាព គ​.​ជ​.​ទ​.​ក ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​

ii. អំពី​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នៅ​ថ្នាក់ជាតិ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​គណៈកម្មការ​ទន្លេមេគង្គ (MRC)​។ 

​ក្នុងឱកាស​ដ៏​មានតម្លៃ​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា​ប្រធាន គ​.​ជ​.​ទ​.​ក បាន​លើកឡើងថា គណៈ​ក​ម្មា​ជាតិ​ទន្លេមេគង្គ​កម្ពុជា ជា​ស្ថាប័ន​សម្របសម្រួល​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​សម្រាប់​កម្ពុជា បានធ្វើការ​យ៉ាង​ជិត​សិ្ន​ទ្ធ និង​ប្រកបដោយ​កិច្ចសហការ​ល្អជា​មួយ​ក្រសួង ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​នៅ​ថ្នាក់ជាតិ និង​នៅ​កម្រិត​តំបន់ គ​.​ជ​.​ទ​.​ក បាន​ចូលរួម​យ៉ាងសកម្ម និង​ធ្វើ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ជា​សមាជិក (​ប្រទេស​ឡាវ ថៃ និង​វៀតណាម​) និង​ជាមួយ​ដៃគូ​សន្ទនា (​ប្រទេស​ចិន និង​ប្រទេស​មី​យ៉ាន់​ម៉ា​) ព្រមទាំង​ដៃគូ​សហការ​ពាក់ព័ន្ធ​ដទៃទៀត សំដៅ​ការពារ អភិរក្ស និង​អភិវឌ្ឍន៍​ធនធានទឹក និង​ធនធានធម្មជាតិ ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ប្រកបដោយ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​តំបន់​មេគង្គ ។ 

​ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា សមិទ្ធិផល​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​ដែល​សម្រេចបាន គឺ​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​ចូលរួម​អនុវត្ត​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដោយមាន​ការគាំទ្រ និង​កិច្ចសហការ​ល្អ​ពី​គ្រប់​ក្រសួង ស្ថាប័ន​ជា​សមាជិក និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សម្រេចបាន​សមិទ្ធិ​ផល​ធំៗ ក្នុងការ​ជម្រុញ ពង្រឹង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​ការគ្រប់គ្រង​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​ក្នុង​អាង​ទន្លេមេគង្គ ដើម្បី “​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព​” និង​មាន​គោលដៅ​ជា​យុទ្ធសាស្ត្រ ដែល​បានកំណត់​យក​វិស័យ​អាទិភាព​គន្លឹះ​ចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​ឌីជីថល ក្នុង​គោលដៅ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ៕