ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី ការវិនិយោគ​លើ​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការស្តារ​តំបន់​ទេសភាព​ក​សិ​អេកូឡូស៊ី នៅ​សណ្ឋាគារ Hyatt Regency ភ្នំពេញ​

​នា​ថ្ងៃ​ចន្ទ ១៤​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៤ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប និង​លោក ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី ការវិនិយោគ​លើ​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការស្តារ​តំបន់​ទេសភាព​ក​សិ​អេកូឡូស៊ី ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

​សិក្ខាសាលា​ថ្នាក់ជាតិ​នេះ​មាន គោលបំណង​៖
- ការចែករំលែក​នូ​វល​ទ្ធ​ផល និង​បទពិសោធន៍ និង​ការរៀនសូត្រ​ពី​គម្រោង​
- ផ្តល់​ជា​គម្រូ​ដល់​ភាគី​ពាក់ព័ន្ធ លើ​ការដាំ​ស្តារ​ទេសភាព​ព្រៃឈើ​ឡើងវិញ​
- ស្វែងរក​តម្រូវការ ដើម្បី​និរន្តរភាព​ក្នុង​ការងារ​ដាំ​ស្តារ និង​ឱកាស​ការងារ​សម្រាប់​ស​ហគ​មន៍ និង​កសិករ​
- កិច្ចប្រជុំ​ពិភាក្សា​រវាង​ក្រុមបច្ចេកទេស ADB ជាមួយនឹង​ស្ថាប័ន​ថ្នាក់ជាតិ និង​អង្គការ​លើ​ចំណុច​គន្លឹះ បញ្ហា​ប្រឈម វិធីសាស្ត្រ​ដាំ​ស្តារ​ទេសភាព​ព្រៃឈើ វិធានការ​ការងារ និង​ការទទួល​គំនិត មតិយោបល់​
- វេទិកា​តុមូល​សំណួរ និង​ចម្លើយ រវាង​វាគ្មិន និង​អ្នកចូលរួម​។​

​សូម​ជម្រាបជូន​ថាៈ សិក្ខាសាលា​ថ្នាក់ជាតិ​នេះ​មានការ​គាំទ្រ​ដោយ​ស្ថាប័ន​ថ្នាក់ជាតិ និង​អង្គការ​ពាក់ព័ន្ធ ជាពិសេស ក្រសួងបរិស្ថាន ដែល​ស្របទៅនឹង​យុទ្ធសាស្ត្រ​ច​ក្រា​បៃតង ក្នុង​ការដាំ​ស្តារ​ទេសភាព​ព្រៃ​អោយ​គ្របដណ្តប់​ប្រទេស​ឱ្យបាន ៦០%, ទប់ស្កាត់ ការពារ និង​អភិរក្ស ព្រៃឈើ​ប្រកបដោយ​ចីរភាព​, អប់រំ​ប្រជាពលរដ្ឋ យុវជន ឱ្យ​ចេះ​ស្រឡាញ់​ដើមឈើ​, យុទ្ធនា​ការដាំ​ដើមឈើ​ឱ្យបាន​១​លាន​ដើម​ក្នុង​មួយឆ្នាំ​៕