សកម្ម​ភាពចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​ផលប៉ះពាល់​ទីតាំង​ជាក់ស្តែង របស់​ក្រុមហ៊ុន Sea Pac Investment Co, Ltd និង​ក្រុមហ៊ុន Sou Ching Port Investment Co, Ltd

នា​ថ្ងៃទី 23 ខែ កញ្ញា ឆ្នាំ​2015 លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​ជាមួយ​ក្រុមការងា​រ​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ណៅ ធួ​ក អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​សមាជិក​ចូលរួម​ចំនួន 31 នាក់ ជា​មន្ត្រី​តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អាជ្ញាធរ​ទន្លេសាប រដ្ឋបាល​ជលផល ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មន្ទីរ​កសិកម្ម​ខេត្ត តំណាង​អាជ្ញាធរ​ខេត្តសៀមរាប តំណាង​ក្រុមហ៊ុន Sea Pac Investment Co, Ltd ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​ផលប៉ះពាល់​ទៅលើ​ទីតាំង​ជាក់ស្តែង​នៃរ​ម្មណី​យ​ដ្ឋា​ន កំពង់​ភ្លុក របស់​ក្រុមហ៊ុន Sea Pac Investment Co, Ltd និងរ​ម្មណី​យ​ដ្ឋា​ន ចុង​ឃ្នៀ​ស របស់ Sou Ching Port Investment Co, Ltd ដើម្បី​រៀបចំ​បំពេញបែបបទ​អនុ​ប​យោគ​អោយ​ស្របតាម​គោលការណ៍​អនុញ្ញាត​របស់​រាជរដ្ឋាភិបាល​ជូន​ក្រុមហ៊ុន​ទាំងពីរ ។​