ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​ការរៀបចំ​ផែនការ​ចង្អុល​ថ្នាក់ជាតិ ២០១៦-២០២០

នា​ថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ​២០១៥ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​ការរៀបចំ​ផែនការ​ចង្អុល​ថ្នាក់ជាតិ ២០១៦- ២០២០ សម្រាប់​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ នៅ​សណ្ឋាគារ​សោមា​ទេវី​អង្គរ ខេត្តសៀមរាប ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។ សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោល បំណង​ដើម្បី ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​-​ស្ថាប័ន​ជាតិ និង​អ្នកពាក់ព័ន្ធ​សំខាន់ៗ ក្នុង​ដំណើរ​ការរៀបចំ​ផែនការ​ចង្អុល​ថ្នាក់ជាតិ ឆ្នាំ ២០១៦-២០២០ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ​។​