សកម្មភាព​សិក្សា​ស្វែងយល់​ពី​កិច្ចពង្រឹង​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ពាក់ព័ន្ធ​នឹង​ការការពា​ធនធានធម្មជាតិ​នៅ​ខេត្តពោធិ៍សាត់​

នា​ថ្ងៃទី ២៨ - ៣០ ខែកញ្ញា ឆ្នាំ​២០១៥ ក្រុមការងារ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ​លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​ចុះ​អនុវត្តន៍​ផែនការ​សកម្មភាព​ពង្រឹង​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ពាក់ព័ន្ធ​នឹង​ការការពារ​ធនធានធម្មជាតិ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​និង តំបន់​ពាក់ព័ន្ធ ដើម្បី​បន្ត​ការចូលរួម​ពិនិត្យ​តាមដាន​ប្រសិទ្ធភាព​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត និង​បទ​បញ្ញត្ត​នានា​ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​ជីវចម្រុះ​ប្រកបដោយ​នីរ​ន្ត​រ​ភាព​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​។ ការចុះអនុវត្ត​ផែនការ​សកម្មភាព​នេះ បាន​សិក្សា​ស្វែងយល់​ពី​ការផ្សព្វ ផ្សាយ ការយល់ដឹង ភាពខ្លាំង​-​ខ្សោយ រួមជាមួយ​បញ្ហា​ប្រឈម​នានា​និង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​បទដ្ឋាន​គតិយុត្ត និង​បទ​បញ្ញត្ត​របស់​រាជរដ្ឋាភិបាល លើ​កិច្ចការ​ការពារ​ធនធាន​ធម្មជាតិ ដោយ បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី សហគមន៍​នេសាទ និង​ប្រជាជន​ដែល​កំពុង​អាស្រ័យ​ផល​ធនធានធម្មជាតិ ។​