ការចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ពី​ផែនការ​ក្របខណ្ឌ​មន្ត្រីរាជការ ឆ្នាំ​២០១៦ ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​

​នា​រសៀល​ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ​២០១៥ លោក សរ គឹម​សាន្ត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​លោក អ៊ុក បញ្ញា​រិ​ទ្ធ ប្រធានការិយាល័យ​បុគ្គលិក បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​អំពី​ផែនការ​ក្របខណ្ឌ​មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក​អណ្តែត ឧទ្យាន​នុ​រក្ស និង​ក្របខណ្ឌ​គ្រូបង្រៀន​ជាប់កិច្ចសន្យា និង​គ្រូបង្រៀន ជាប់កិច្ចសន្យា​អប់រំ​ក្រៅ​ប្រព័ន្ធ ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ សម្រាប់      ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​មុខងារសាធារណៈ ក្រោម​អធិបតីភាព​ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ​។