កិច្ចប្រជុំ​ស្តីពី គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន​

​នា​ព្រឹក​ថ្ងៃទី 15 ខែមីនា ឆ្នាំ​2016 នៅ​សាលប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម (​អាគារ​ដើមត្នោត​) មាន​រៀបចំ​កិច្ចប្រជុំ ស្តីពី​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន អាជ្ញាធរ​ទន្លេសាប និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រីរាជការ តំណាង​ដៃគូ​អភិវឌ្ឍន៍ ដៃគូ​សហប្រតិបត្តិការ ភ្លៀវ​កិត្តិយស​ជាតិ អន្តរជាតិ សរុប​ជាង ២៥០ រូប ។ កិច្ចប្រជុំ​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ចំបង គឺ​បង្ហាញ​ពី​ការវិវត្ត និង​លទ្ធផល​សម្រេចបាន​នៃ​គម្រោង​ក្នុងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​ពី​ឆ្នាំ 2012 រហូតដល់​ឆ្នាំ 2015 ព្រមទាំង​ការរៀបចំ​ជំ​ហ៊ាន​ទី 3 ក្នុងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​សម្រាប់​ឆ្នាំ 2016-2017 ។ ជាមួយនេះដែរ​ការចាប់​ផ្តើម​គម្រោង​សិក្សា​ស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​លើ​ការគ្រប់គ្រង​អាង​ទន្លេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។​