ចុះសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាព ព័ត៌មាន ទិន្នន័យ ការធ្វើអាជីវកម្មត្រី នៅខេត្តសៀមរាប

កាលពីថ្ងៃទី ១៦ ដល់ ១៩ ខែមីនា លោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋានត្រួតពិនិត្យ ការធ្វើអាជីវកម្ម និងអភិរក្ស និងក្រុមការងារបានចុះអង្កេតការប្រមូលផលត្រីនៅតាម ច្រកចេញ-ចូលត្រី ក្នុងខេត្តសៀមរាប។ ការអង្កេតនេះមាន គោលបំណង:
១ ធ្វើបច្ចុប្បន្នភាពបរិមាណផលត្រីតាមច្រកនីមួយៗ
២ ផ្ទៀងផ្ទាត់ទិន្នផលត្រីរបស់អ្នកនេសាទពិសេសនៅរដូវដែលកំពុងខ្សត់ត្រីនេះ
៣ តាមដានទំហំត្រី ប្រភេទត្រី និងប្រភេទឧបករណ៍នេសាទ
៤ តាមដានប្រភពរបស់ត្រីដូចជាប្រភេទត្រីដែលបានពីធម្មជាតិប្រភេទត្រីវារីវប្បកម្មនិងប្រភេទត្រី នាំចូលពីបរទេស
៥ សិក្សាតម្រូវការត្រីរបសប្រជាជន ការធ្វើចរាចរត្រី និងទីផ្សារត្រី