សកម្មភាពមន្ត្រីបច្ចេកទេសអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ដឹកនាំដោយលោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ចូលរួមសិក្ខាសាលា ស្តីពី ការពង្រឹងសមត្ថភាពការផ្លាស់ប្តូរការចងក្រងផលិតខ្លឹមសារវីដេអូខ្លី នៅខេត្តសុងក្លា ប្រទេសថៃ ចាប់ពីថ្ងៃទី 14-18 ខែមីនា ឆ្នាំ2017 ដែលរៀបចំដោយគណកម្មការទន្លេមេគង្គ (MRC) ក្រោមគម្រោងគ្រប់គ្រងធនធានទឹកចម្រុះរវាងបឹងទន្លេសាប (កម្ពុជា) និងអាងទន្លេសុងក្លា (ប្រទេសថៃ) ។ សិក្ខាសាលាពង្រឹងសមត្ថភាពនេះ ត្រូវបានអញ្ជើញអ្នកពាក់ព័ន្ធគម្រោងចូលរួមខាងភាគីកម្ពុជារួមមាន ៖ អាជ្ញាធរទន្លេសាប (ភ្នាក់ងារអនុវត្តគម្រោង) ចំនួន ៣រូប គណកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ១រូប មន្ត្រីសារព័ត៌មានថ្នាក់ខេត្ត ១រូប និងសមាជិកសហគមន៍គំរូ ២រូប ។ តាមរយៈសិក្ខាសាលានេះផងដែរ ក៏បានលើកយកនូវរូបភាពខ្លឹមសារវីដូខ្លីមកបង្ហាញពីបញ្ហាប្រឈម ដំណោះស្រាយ និងបទពិសោធន៍ បាននិងកំពុងកើតមាននៅក្នុងសហគមន៍គំរូ ដែលប្រទេសទាំង២ បានធ្វើការជ្រើសរើសសាកល្បងក្នុងការអនុវត្តគម្រោង ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងចងក្រងជាឯកសាររូបភាព និងសំលេង ។