នាថ្ងៃទី ០៧ ដល់ ១០ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បានបន្តចុះសិក្សាស្រាវជ្រាវ និងប្រជុំប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាឃុំ ភូមិ តំណាងប្រជាជន និងតំណាងសហគមន៍ នៃភូមិបណ្តែតទឹកកំពង់លួង ឃុំកំពុងលួងខេត្តពោធិ៍សាត់។ កិច្ចពិភាក្សា គឺផ្តោតសំខាន់លើបញ្ហាប្រឈមនៃការគ្រប់គ្រងកាកសំណល់ដែលបានបង្កើតឡើងដោយប្រជាជនរស់នៅលើភូមិបណ្តែតទឹក ដោយកាកសំណល់ទាំងនោះមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសនៅរដូវប្រាំងដែលទាក់ទងផ្នែកសុខភាព អនាម័យ និងគុណភាពទឹក។