នារសៀលថ្ងៃព្រហស្បតិ៍ ១១ រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ គ.ស ២០១៧ នៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ រួមជាមួយមន្ត្រីបច្ចេកទេសក្រោមឱវាទ បានទទួលជំនូបពិភភាក្សាជាមួយគណៈប្រតិភូចិន តំណាងក្រុមហ៊ុន HOADONG ENGINEERING CORPORATION LIMITED ពិភាក្សាស្វែងយល់សកម្មភាពការងារ គោលបំណង និងផ្តួចផ្តើមគំនិតរៀបចំកម្មវិធីគម្រោងកិច្ចសហប្រតិបត្តិការលើកកម្ពស់ដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី (Ecology) និងទេសចរធម្មជាតិ (Ecotourist) ប្រកបដោយចិរភាពនៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ។ ភាគីទាំងពីរ បានឯកភាពដល់ភាគីតំណាងសាធារណរដ្ឋប្រជាមានិតចិនស្នើសុំគោលការណ៍មករាជរដ្ឋាភិបាលកម្ពុជាដើម្បីបង្កើតក្រុមការងារបច្ចកទេសសិក្សារួមក្នុងរោបចំគម្រោង ហើយសំណើនេះ នឹងដាក់ជូនថ្នាក់ដឹកនាំស្ថាប័ន/អង្គភាព និងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ធ្វើការពិនិត្យ និងសម្រេចចិត្តក្នុងការគាំទ្រដល់ដំណើរការអនុវត្ត បន្ទាប់ពីមានការសិក្សាច្បាស់លាស់។