នាថ្ងៃច័ន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែធ្នូ គស២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បានដឹកនាំមន្ត្រីបច្ចេកទេសបន្តចុះសិក្សាពីសក្តានុពលតំបន់ទេសចរណ៍ធម្មជាតិស្ថិតនៅភូមិបណ្តែតទឹកកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្រុមការងារបានជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងតំណាងសមាគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ដើម្បីសិក្សាស្វែងយល់ អំពីសក្តានុពលនៃតំបន់ទេសចរណ៍ធម្មជាតិ និងបញ្ហាប្រឈមផ្សេងៗ ដែលមាននៅក្នុងតំបន់ភូមិបណ្តែតទឹក។