នាព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ក្បាលថ្នល់ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន អាជ្ញាធរទន្លេសាប ជាមួយនឹងការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំអគ្គលេខា ធិការដ្ឋាន មន្ត្រីបច្ចេកទេសថ្នាក់នាយកដ្ឋាន និងការិយាល័យក្រោមឱវាទ បាននិងកំពុងតែទទួល ខុសត្រូវអនុវត្តសកម្មភាព ឬគម្រោងសកម្មភាព ដែលមានក្នុងផែនការប្រចាំឆ្នាំ ២០១៧ ។
គោលបំណងកិច្ចប្រជុំ ៖
- ពិនិត្យមើលវឌ្ឍនភាពការងារទៅតាមសកម្មភាព ឬគម្រោងសកម្មភាពនីមួយៗ
-ឆ្លុះបញ្ចាំងពីបញ្ហាប្រឈម ដែលជាឧបសគ្គក្នុងពេលអនុវត្តកន្លងមកតាមសកម្មភាព ឬគម្រោងសកម្មភាពនីមួយៗ
- កំណត់ទិសដៅ សម្រាប់បន្តអនុវត្តក្នុងរយៈពេល ៦ ខែ ក្នុងឆមាសទី ២ ដើម្បីទទួលបានជោគជ័យតាមផែនការរំពឹងទុក ក្នុងផែនការសកម្មភាពប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្ររយៈពេលល ៥ ឆ្នាំ របស់អាជ្ញាធរទន្លេសាប
-សិក្សាបទពិសោធន៍ និងចែករំលែកព័ត៌មានទៅវិញទៅមក តាមការចុះអនុវត្តសកម្មភាព ឬគម្រោងសកម្មភាពជាក់ស្តែង ។
ជារួមនៅចុងបញ្ចប់នៃកិច្ចប្រជុំ លទ្ធផលនៃការអនុវត្តផែនការសកម្មភាពការងារប្រចាំឆ្នាំ ២០១៧ ក្នុងរយៈពេល ៦ ខែក្នុងឆមាសទី ១ គឺសម្រេចបាន ៤៥ ភាគរយ ហើយកិច្ចប្រជុំក៏បានឯកភាព និងដាក់ទិសដៅបន្តអនុវត្តសកម្មភាពឬគម្រោងសកម្មភាពអោយបានជោគជ័យនៅក្នុងឆមាសទី ២ ដំណាច់ឆ្នាំ ២០១៧ ភ្ជាប់ជាមួយនឹងឯកសារបច្ចេកទេស ។