សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ អំពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប

ថ្ងៃទី 30 ខែតុលា ដល់​ថ្ងៃទី 01 ខែវិច្ឆិកា ឆ្នាំ​2017 ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ អំពី​សក្តានុពល​តំបន់​ទេសចរណ៍ ក្រោម​ផ្លូវជាតិ​លេខ 6  ក្នុងភូមិ​សាស្ត្រ ខេត្តកំពង់ធំ ។ ក្រុមការងារ​បាន​ស្វែងយល់​ពី​ការគ្រប់គ្រង​រដ្ឋបាល​នៃ​រមណីយដ្ឋាន​បឹង​សំរឹទ្ធ​បែប​ធម្មជាតិ​កែច្នៃ និង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ ដើម្បី​សិក្សា​ស្វែងយល់​អំពី​សក្តានុពល​ទេសចរណ៍​ដែលមាន​នៅក្នុង​តំបន់​។ ក្រុមការងារ​បាន​បន្ត​ចុះ​ពិនិត្យ​រមណីយដ្ឋាន​ដែលមាន​ភ្ញៀវ​ទេសចរណ៍​ទៅលេង កម្សាន្ត និង​សហគមន៍​នេសាទ បឹង​រំពេរ​ដែលជា​កន្លែង​អភិរក្ស​ព្រៃ​លិច​ទឹក សត្វ​ស្លាប និង​ត្រី​មេ​ពូជ​។ សហគមន៍​ទេសចរណ៍​បឹង​រំពេរ បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៃ​តំបន់​អេកូ​ទេសចរណ៍​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូលមក​ទស្សនា​ឲ្យ​បាន កាន់តែច្រើន​។​