សកម្មភាព​សិក្សា​តាមដាន​ផល​ចាប់​ប្រចាំថ្ងៃ​តាម​ស្ទឹង​ទាំង ១១ ជុំវិញ​បឹង​ទន្លេសាប​

ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​ត្រួតពិនិត្យ​តាមដាន​លើ​ការកត់ត្រា និង​ការធ្វើ​សំណាក​របស់​ក្រុម​គោលដៅ​អ្នកនេសាទ ក្នុងការ​អនុវត្ត​គម្រោង​សកម្មភាព​សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ តាម​បណ្តាល​ស្ទឹង​ទាំង ១១ ជុំវិញ​បឹង​ទន្លេសាប ដំណាក់កាល​ទី ២ (២០១៧-២០១៨) ។ គោលបំណង​នៃ​ការចុះ រួមមាន ៖
- ត្រួតពិនិត្យ​ផ្ទាល់​លើ​ការកត់ត្រា​ក្នុង​សៀវភៅ Logbook
- បំពេញបន្ថែម​រាល់​ចំណុច​ខ្វះខាត​ទាំងឡាយ​ពិសេស​លើ​ការធ្វើ​សំណាក​
- ប្រមូលយក​សៀវភៅ Logbook ដើម្បី​សំអាត និង​បញ្ចូល​ទិន្នន័យ ។​