នាថ្ងៃទី ១៤ខែវិច្ឆិកា ឆ្នាំ២0១7 លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន នីតិកម្ម ផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលា សម្ភោធគម្រោងភាពជាដៃគូនៃចីរភាពធនធានទឹកក្នុងតំបន់ផ្ទៃរងទឹកភ្លៀង ស្ទឹងសែន និងស្ទឹងជីនិត បឹងទន្លេសាប នៅសណ្ឋាគានៅសណ្ឋាគារឡឺរ៉ូរ៉ាល់ ភ្នំពេញ រៀបចំឡើងដោយគម្រោងភាពជា ដៃគូការគ្រប់គ្រងទឹកប្រកបដោយចីរភាព(Sustainable water Partnership Project) ក្រោមជំនួយរបស់ USIAD ។ សិក្ខាសាលា បានផ្តល់សិក្ខាកាមស្វែងយល់ និងផ្តល់អនុសាសន៍សម្រាប់ដំណើរការអនុវត្តផែនការសកម្មភាពឆ្នាំទី 1(2018) នូវ: (1)ក្របខណ្ឌ គោលនយោបាយគ្រប់គ្រងធនធានទឹកនៅអាងទន្លេ , (2) ការធ្វើអោយប្រសើរឡើងសុវត្ថិភាពទឹក.,(3) ទិដ្ឋភាពទូទៅនៅតំបន់ផ្ទៃរងទឹកភ្លៀងស្ទឹងទាំង ២, របកគំហើញការសិក្សាប៉ាន់ប្រមាណតំបូង និងសក្តានុពលសម្រាប់ភាពជាដៃគូនៃសុវត្ថិភាពទឹកប្រកបដោយចីរភាពភាព និង(4) ពិនិត្យលើ WEAP, WESTool និងផែនការសកម្មភាព(Action Plan ឆ្នាំទី1) ផងដែរ។