នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ ប្រជុំពិភាក្សា ពង្រឹងប្រសិទ្ធភាពការងារ សម្រាប់ការ ប្រមូលចងក្រង និងវិភាគរបាយការណ៍បច្ចេកទេសលទ្ធផលសិក្សាស្រាវជ្រាវ អំពីស្ថានភាពសេដ្ឋកិច្ចសង្គម បរិស្ថានធនធានធម្មជាតិ និងការគ្រប់គ្រងតំបន់ទន្លេសាប ដែលបានអនុវត្តដោយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជំនាញចុំណុះអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ។ គោលបំណងការពិភាក្សា ៖ (១). ជម្រុញប្រសិទ្ធភាពការរៀបចំរបាយការណ៍លទ្ធផលគម្រោងសកម្មភាពស្រាវជ្រាវនីមួយៗ ដែលបាននិងកំពុងអនុវត្ត ដើម្បីបញ្ជូនមកក្រុមការងារ ចងក្រងជារបាយការណ៍បច្ចេកទេសរួម (២). ពិនិត្យលើតារាង Matrix ការងាររបស់ក្រុមការងារ ដើម្បីផលិតរៀបចំបញ្ចេញអោយបាននូវរបាយការណ៍បច្ចេកទេសសម្រាប់ដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច។