លោក អ៊ូ ទូច ប្រធានការិយាល័យ​ត្រួតពិនិត្យ​ការ​ធ្វើ​អាជីវកម្ម​លើធនធានធម្មជាតិ របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការ​ធ្វ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ការ​ធ្វើ​អាជីវកម្ម សិប្បីសត្វ និង​ឧរង្គសត្វ ក្នុង​ខេត្តសៀមរាប​

​នៅ​ថ្ងៃ​អង្គារ ៩ រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក អ៊ូ ទូច បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ការធ្វើ​អាជីវកម្ម សិប្បីសត្វ និង​ឧរង្គសត្វ នៅ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​, ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​, ឃុំ​កែវ​ពណ៌ ស្រុក​ពួក និង​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ។​

​ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ​បាន​៖ 
១. បាន​ជួប​សម្ភាស​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​លើ​ការ​ធ្វើអាជីវកម្ម​លៀស ខ្ចៅ ខ្យង និង​ពស់ អណ្តើក​។​
២. ជួប​សម្ភាស​ជាមួយ​អ្នកនេសាទ និង​អាជីវក​រលើការ​ធ្វើអាជីវកម្ម លើប្រភេទ លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក​។  
៣. ការចុះពិនិត្យ កត់ត្រា​ទម្ងន់ តម្លៃ នៅតាម​ទីតាំង​អាជីវកម្ម​នីមួយៗ​។​

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​បាន​ចុះ​សិក្សា​លើការ​ធ្វើអាជីវកម្ម សិប្បីសត្វ និង​ឧរង្គសត្វ ជា​លទ្ធផល​ឃើញថា ៖
១. ការធ្វើ​អាជីវកម្ម​មាន​ចំនួន ៤ ទីតាំង 
-​លៀស ខ្ចៅ ខ្យង មាន​ប្រមាណ ១-២​តោន​/​ថ្ងៃ​
-​ពស់ និង​អណ្តើ​ក មាន​ប្រមាណ ៦០-៨០ គីឡូក្រាម​/​ថ្ងៃ​។ 
២. អាជីវកម្ម លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក​មាន​បរិមាណ​ថយ​ចុះ​នៅក្នុង​រដូវ​បើក​នេសាទ​
-​តម្លៃ​លៀស​សម្រាប់​ហូប ១.០០០-១.៥០០​រៀល​/​គីឡូក្រាម លៀស​ចំណី​សត្វ ៥០០-៨០០​រៀល​/​គីឡូក្រាម​
-​តម្លៃ​ខ្ចៅដូង ២.៥០០-៣.០០០​រៀល​/​គីឡូក្រាម​
-​តម្លៃ​ខ្យង ៤.៥០០-៥.០០០​រៀល​/​គីឡូក្រាម​
-​តម្លៃ​ពស់ ១.២០០០-៤០.០០០ រៀល​/​គីឡូក្រាម​
-​តម្លៃ​អណ្តើ​ក ៤.០០០០-៥០.០០០ រៀល​/​គីឡូក្រាម​។​
៣. ការ​ធ្វើ​អាជីវកម្ម​លៀស ខ្ចៅ ខ្យង  ពស់ និង​អណ្តើក គឺ​ឈ្មួញ​លក់​ក្នុង​ខេត្ត​ផ្ទាល់ និង​មួយ និង​នាំ​ចេញទៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​។ 

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ការធ្វើ​អាជីវកម្ម​សិប្បីសត្វ និង​ឧរង្គសត្វ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ​​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ 
- សិក្សា​តាមដាន​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក 
- សិក្សា​ចរន្ត​ទីផ្សារ​នៃ​ការធ្វើ​អាជីវកម្ម​លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក                              
- សិក្សា​ពី​ផលប៉ះពាល់​នៃ​ការធ្វើ​អាជីវកម្ម លៀស ខ្ចៅ ខ្យង និង​ពស់ អណ្តើក​។