ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប៉ុន វុឌ្ឍី អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប ត្រូវបានចាត់អោយទៅចូលរួមសិក្ខាសាលាថ្នាក់ជាតិលើកទី២ ស្តីពីការចាត់អាទិភាពរបាំងត្រី និងការតាមដានផ្លូវត្រី ដែលរៀបចំដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ។
គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បី៖
១. ពិភាក្សាសេចក្តីព្រាងឯកសាររបាយការណ៍ស្តីពីការចាត់អាទិភាពរបាំងត្រី និងការតាមដានផ្លូវត្រី។
២. ស្វែងរកមតិយោបល់ ដើម្បីកែសម្រួលសេចក្តីព្រាងឯកសាររបាយការណ៍ចុងក្រោយ ស្តីពីការចាត់អាទិភាពរបាំងត្រីសម្រាប់ការវិនិយោគក្នុងការសាងសង់សំណង់ជណ្តើរត្រីនៅក្នុងឆ្នាំ២០២៤ និងសកម្មភាពត្រួតពិនិត្យផ្លូវត្រី ។
សូមជម្រាបជូនថា ៖ សិក្ខាសាលាថ្នាក់ជាតិនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គជទមក) ដោយមានការអញ្ជើញចូលរួមមកពីតំណាងក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលជលផល), ក្រសួងបរិស្ថាន, ក្រសួងរ៉ែ និងថាមពល, ក្រសួងអភិវឌ្ឍន៍ជនបទ, អាជ្ញាធរទន្លេសាប និងមន្ត្រីពី គ.ជ.ទ.ម.ក និងជំនាញការជាតិ សរុបអ្នកចូលរួមចំនួន ២០ រូប។