លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ បន្ត​ចុះ​សកម្មភាព​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ខេត្តកំពង់ធំ​

​នា​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ខេត្តកំពង់ធំ ។​

​សកម្មភាព​ខាងលើ ក្រុមការងារ​បាន​ជួប​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​៖
១. ពិភាក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន ជាមួយនឹង​ខណ្ឌ​ជលផល​ខេត្តកំពង់ធំ​
២. ពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ និង​សហគមន៍​នេសាទ​តា​គង់​អន្លង់​ត្រី​បឹង​ទក់​បឹង​គួ​យ​។​

​ជាមួយនឹង​ការអនុវត្តន៍​សកម្មភាព​ក្នុង​តំបន់​សិក្សា​ខាងលើ ជា​លទ្ធផល​បឋម បានបង្ហាញ​ឃើញថា​៖ 
១. សហគមន៍​នេសាទ​តា​គង់​អន្លង់​ត្រី​បឹង​ទក់​បឹង​គួ​យ បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៧ មាន​សមាជិក​គណៈកម្មកា​រ​សហគមន៍​ចំនួន ១១​នាក់ ស្រី ១​នាក់​ហើយ​មិនទាន់​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​ថ្មី​នៅឡើយ​។ សហគមន៍​នេសាទ​នេះ​មាន​បឹង​អភិរក្ស​ចំនួន ២​កន្លែង គឺ បឹង​ទក់ មាន​ទំហំ ១៥០​ម​x៣០០​ម និង បឹង​គួ​យ ទំហំ ១៥០​ម​×៣០០​ម ដែល​ព័ទ្ធជុំវិញ​ទៅដោយ​ស្រែប្រាំង ។​
២. គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ បាន​បំពេញការងារ និង​បាន​សហការ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ ក៏ដូចជា​ការចូលរួម​ការពារ អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ សម្រេចបាន​ការដកហូត និង​បំផ្លាញចោល​ឧបករណ៍​នេសាទ​ខុសច្បាប់ រួមមាន​៖
- ឧបករណ៍​ឡុ​ក  ចំនួន ៤,៣៣១​គ្រឿង​
- ឧបករណ៍​របាំង​ស្បៃ​ម៉ុង​ប្រវែង ៦៤,០៤៣​ម៉ែត្រ​
- ឧបករណ៍រ​បាំងសាច់​មង​ប្រវែង​៦៧,៧៧៥​ម៉ែត្រ​
- ឧបករណ៍​សម្រាស់​ទំហំ ១,៣៤៦​ម៉ែត្រការ៉េ​
- ខ្សែរ​ចង​ប្រវែង ៤៨៥​ម៉ែត្រ​
- លប​ប្រើស​១០០ ចំនួន ២,៩៨៩​គ្រឿង​
- អួន ចំនួន ៣​វង់​
- ដុំ​ភ្លើង​ឆក់ ចំនួន ១៦​គ្រឿង​
- ដង​ឆក់ ចំនួន ១៤​គូរ​
- ខ្សែរ​ភ្លើង​ប្រវែង ៨៤​គ្រឿង​
- អាគុយ ចំនួន ១៦​គ្រឿង​
- បង្គោល ចំនួន ៧៤,៦២០​ដើម​
- បាន​ប្រលែង​ត្រី​ចូល​បឹង​ធម្មជាតិ ​ចំនួន  ២,៧១០​គីឡូក្រាម​។​
សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​សកម្មភាព​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន មាន​គោលបំណង ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់6ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន​ពី​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។​