ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៣ នៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប បានរៀបចំវគ្គបណ្តុះបណ្តាលការងារបច្ចេកទេសក្នុងការចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកជុំវិញតំបន់បឹងទន្លេសាបដោយប្រើប្រាស់ប្រព័ន្ធ KoboCllection ដឹកនាំដោយ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដើម្បីត្រៀមលក្ខណៈ ក្នុងការចុះអនុវត្តការងារតាមដានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់និយាមកាបង្គោលព្រំការពារដែនព្រៃលិចទឹក និងតំបន់កាត់ឆ្វៀល ក្នុងតំបន់ ១ តំបន់ ២ និងតំបន់ ៣ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ។
សូមបញ្ជាក់ថា : រាជរដ្ឋាភិបាលបានកាត់ឆ្វៀលដីមួយចំនួនចេញពីដែនព្រៃលិចទឹកពីតំបន់៣ មកតំបន់២ និង.ពីតំបន់២ មកតំបន់១ នៃអនុក្រឹត លេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១១ ជូនប្រជាពលរដ្ឋ អាស្រ័យផល និងតាំងទីលំនៅ ។ ហើយបច្ចុប្បន្នក្រុមការងារអាជ្ញាធរទន្លេសាប បាន និងកំពុងបន្តអនុវត្តន៍តួនាទីភារកិច្ច ក្នុងការប្រមូលផ្ទៀងផ្ទាត់ទិន្នន័យ ព័ត៌មានជាក់លាក់ ដើម្បីពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិនៃខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប និងឈានទៅរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល ។