ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម ទូច សុខា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តកំពង់ធំ

ខេត្តកំពង់ធំ​: នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ នា​ថ្ងៃ​ព្រហស្បតិ៍ ២ កើត ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០២៣  ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋ​ម​ន្រី្ត ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ក្តាប់​រួម ចុះ​ត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក បាន​ដឹកនាំ​ប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​ការ ពិនិត្យ ផ្ទៀងផ្ទាត់ តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ធំ ។​

​កិច្ច​ប្រជុំបាន​ពិភាក្សា​លេ​ី​ចំនុច​មួយចំនួន​ដូចខាងក្រោម ៖
១- លទ្ធផល​សិក្សា​ស្រាវជ្រាវ របស់​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប​។​
២- ពិភាក្សា​លើ​បញ្ហា​ពាក់ព័ន្ធ (​តំបន់ ១ តំបន់ ២ ​និង​តំបន់ ៣)​។​
៣- ចែករំលែក និង​ផ្លាស់ប្តូរ​ព័ត៌មាន ទិន្នន័យ តំបន់ ១ ​តំបន់ ២ និង​តំបន់ ៣ ក្នុង​ខេត្តកំពង់ធំ ។​
៤- កិច្ចសហការ​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​មូលដ្ឋាន​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ធំ ក្នុងការ ចូលរួម​ការពារ ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន តំបន់ ១ តំបន់ ២ និង​តំបន់ ៣ ។​
៥- ការដាក់​ផែនការ​/​កម្មវិធី​ចុះ​អនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង ក្នុង​ខេត្តកំពង់ធំ ។ 

​បន្ទាប់ពី​បាន​ពិភាក្សា ផ្លាស់ប្តូរ​មតិយោបល់​ប្រកបដោយ​ការទទួល ខុសត្រូវ​ខ្ពស់​រួចមក កិច្ច​ប្រជុំបាន​ឯកភាពគ្នា ដូចខាងក្រោម ៖ 
១. អង្គប្រជុំ បាន​យល់ស្រប បន្ត​កិច្ចសហការ រវាង​ថ្នាក់​ខេត្ត មន្ទីរ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចុះ​ធ្វេ​ី​ការពិនិត្យ​ផ្ទៀងផ្ទាត់​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ។​
២. ផ្ទៀងផ្ទាត់​ចំណុច​លម្អៀង នៃ​ទិន្នន័យ របស់​អាជ្ញាធរ​ទន្លេសាប និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តកំពង់ធំ ។​
៣. ឯកភាព​ប្រើប្រាស់​ទិន្នន័យ​ផែនទី របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​គោល ។ រាល់​ទិន្នន័យ​ដែល​ពាក់ព័ន្ធ គឺអាច​ស្នើសុំ​មក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រសិនបើ​មាន​តម្រូវការ​ចាំបាច់​។​
៤. ឯកភាព​ចែករំលែក​ទិន្នន័យ​-​ព័ត៌មាន​រួម និង​បច្ចេកទេស រវាង​ស្ថាប័ន​ពាក់ព័ន្ធ ។​
៥. ការដាក់​ផែនការ​/​កម្មវិធី​ចុះ​អនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង ក្នុង​ខេត្តកំពង់ធំ ។​
៦. អនុវត្តតាម​ស្មារតី​ខ្លឹមសារ អនុក្រឹត្យ​លេខ ១៩៧ ។​

​កិច្ចប្រជុំ​នេះដែរ មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​ក្រុមការងារ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក នៃ​អាជ្ញាធរ​ទន្លេសាប ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​តំណាង​ពី​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ រួមមាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួងមហាផ្ទៃ​, ក្រសួងបរិស្ថាន​, ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​, ក្រសួង​អភិវឌ្ឍន៍ជនបទ​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មន្ត្រី​បច្ចេកទេស​សាលាខេត្ត​កំពង់ធំ ថ្នាក់ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជុំវិញ​សាលាខេត្ត​កំពង់ធំ ព្រមទាំង​អាជ្ញាធរ​ដែនដី​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​ពាក់ព័ន្ធ នៃ​ស្រុក ឃុំ ភូមិ​ពាក់ព័ន្ធ ក្នុង​ខេត្តកំពង់ធំ ចំនួន ៧៣ រូប​។​

​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម​អនុប្រធាន​ក្តាប់​រួម បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ទីតាំង​កាត់​ឆ្វៀល​ផ្ទាល់​ក្នុងភូមិ​សាស្ត្រ ភូមិ​រកា និង​ភូមិ​ចំបក់ សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​
សូមបញ្ជាក់ថា​: អាជ្ញាធរ​ទន្លេសាប បានចេញ​សេចក្ដីសម្រេច​លេខ ២៣៦ អ​ទស  នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២៣ ស្តីពី​ការបង្កើត​ក្រុមការងារ​ចុះ​តាមដាន​ពិនិត្យ និង​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប (​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​)៕