លោកស្រី ប៊ូ សុ​ភ័​ស្ត អនុប្រធាន​ការិយាល័យ​ធនធានទឹក នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ស្តីពី របាយការណ៍​បញ្ចប់​ការសិក្សា​សាកល្បង​នៃ​ប្រព័ន្ធ​តាមដាន​ការប្រើប្រាស់​ទឹក​ក្នុង​អាង​ស្ទឹង​ព្រែក​ត្នោត នៅ​សាលប្រជុំ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្

​រាជធានី​ភ្នំពេញ​៖ ថ្ងៃ​១៥​កើត ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៣ លោកស្រី ប៊ូ សុ​ភ័​ស្ត អនុប្រធាន​ការិយាល័យ​ធនធានទឹក នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ ត្រូវបាន​ចាត់​អោយទៅ​ចូលរួម​សិក្ខាសាលា​ស្តីពី របាយការណ៍​បញ្ចប់​ការសិក្សា​សាកល្បង​នៃ​ប្រព័ន្ធ​តាមដាន​ការប្រើប្រាស់​ទឹក​ក្នុង​អាង​ស្ទឹង​ព្រែក​ត្នោត​។​

​គោលបំណង នៃ​សិក្ខាសាលា​គឺ​៖
១. ដើម្បី​បង្ហាញ​ពី​សេចក្តីព្រាង​បញ្ចប់​របាយការណ៍​ស្តីពី​ការសិក្សា​សាកល្បង​នៃ​ប្រព័ន្ធ​តាមដាន​ការប្រើប្រាស់​ទឹក​នៅ​កម្ពុជា ដោយ​ការប្រើប្រាស់​ម៉ូ​ឌែ​ល (WA+) ការ​គណនេយ្យ​ទឹក និង SWAT 
២. ដើម្បី​ធ្វើការ​ចូលរួម​ពិភាក្សា ប្រមូល​មតិយោបល់ និង​ផ្តល់​ជា​អនុសាសន៍ កែលម្អ​ដល់​របាយការណ៍​ក្នុងការ​ធ្វើអោយ​លទ្ធផល នៃ​ការសិក្សា​ដែល​ទទួលបាន​នោះ​ប្រាកដ​ដោយ​សមិទ្ធផល​។​

​សូម​ជម្រាបជូន​៖ សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្តទៅ​នៅក្រោម​អធិបតីភាព​របស់ ឯកឧត្តម គឹម សីហា ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​ក្រសួង ស្ថាប័ន និង​មន្ទីរ​ពាក់ព័ន្ធ​, មន្ត្រី​អគ្គលេខា​ដ្ឋា​ន​ដែល​បាន​ចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ​, មន្ត្រី​សម្របសម្រួល​គណៈកម្មកា​រ​ជាតិ​ទន្លេមេគង្គ សរុប​អ្នកចូលរួម​មាន​ចំនួន ២០​រូប (​ស្រី ០៣​រូប​)​។